ក្រសួងមហាផ្ទៃបង្កើតក្រុមត្រួតពិនិត្យនៅកន្លែងឃុំឃាំង

(ឆ្វេង) បុរសឈ្មោះ អន ទិត្យ លើគ្រែនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ក្រោយពេលខាងពន្ធនាគារខេត្តបញ្ជូនមកសង្រ្គោះបន្ទាន់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ និង(ស្ដាំ) សាកសពឈ្មោះ អន ទិត្យ ត្រូវបានគេបញ្ជូនមកឱ្យក្រុមគ្រួសារ ហើយក្រុមគ្រួសារយកមកតម្កល់នៅក្នុងវត្តបញ្ឆា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

​ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការត្រួតពិនិត្យ និងឆែកឆេរ នៅតាមមណ្ឌលអប់រំកែប្រែ និង ពន្ធនាគាររាជធានីខេត្តទាំងអស់ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ធានាមិនឱ្យមានបទល្មើសកើតឡើងនៅតាមកន្លែងឃុំខ្លួនទាំងនោះ។​

តាមលិខិតរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី១៤ខែសីហា បង្ហាញថា គណៈកម្មការនេះ មានសមាសភាព១២រូប ដែលមាន លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារជាប្រធាន។

ក្នុងលិខិតបញ្ជាក់ថា គណៈកម្មការនេះ មានសិទ្ធិត្រួតពិនិត្យ និង ឆែកឆេរ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅតាមរាជធានីខេត្តទាំងអស់បើសង្ស័យថា មានបទល្មើស។ ចំណែកលទ្ធផលតាមដំណាក់កាលការងារ ត្រូវរាយការណ៍ទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ