របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា អ្នកផ្ទុកមេរោគកូវីដ១៩ចំនួន៩នាក់បន្ថែមទៀត ជាសះស្បើយ នាំឱ្យចំនួនអ្នកផ្ទុកកូវីដ១៩ដែលព្យាបាលជាកើនដល់ចំនួន២៣៨នាក់។
របាយការណ៍ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះ បញ្ជាក់ថា ក្នុងចំណោមអ្នកដែលជាសះស្បើយទាំង៩នាក់នោះគឺមានជនជាតិខ្មែរ៧នាក់ ជនជាតិអាមេរិកម្នាក់ និងជនជាតិកាណាដាម្នាក់។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះ បញ្ជាក់ថា មិនមានករណីឆ្លងថ្មីសម្រាប់មេរោគកូវីដ១៩នេះទេ។
របាយការណ៍ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអាទិត្យទី១៦ខែសីហានេះ អ្នកផ្ទុកមេរោគកូវីដ១៩មានចំនួន២៧៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៣៨នាក់ស្នើនឹង៨៧,១៨ភាគរយ៕









