វៀតណាមបង្កើតមណ្ឌលដាក់នៅដាច់ដោយឡែកករណីកូវីដនៅតាមព្រំដែន

រូបកងកម្លាំងវៀតណាមរៀបចំមណ្ឌលនៅដាច់ដោយឡែកករណីកូវីដ១៩នៅព្រំដែនជាមួយឡាវ(រូបពីVNA)

កម្លាំងការពារនៅតាមព្រំដែនរបស់វៀតណាម បង្កើតជាមណ្ឌលចំនួន៤នៅជាប់ព្រំដែនជាមួយប្រទេសឡាវ ដើម្បីរក្សាទុកអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែនដែលសង្ស័យមានផ្ទុកមេរោគកូវីដ១៩ ហើយសកម្មភាពបង្កើតមណ្ឌលនេះនឹងពង្រីកឡើងថែមទៀត។​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាមVNAបញ្ជាក់ថា ការបង្កើតមណ្ឌលដាក់នៅដាច់ដោយឡែកនេះ ជាផែនការបណ្តោះអាសន្ន ទុកប្រើសម្រាប់ករណីសង្ស័យថា អ្នកឆ្លងកាត់ព្រំដែនមានផ្ទុកកូវីដ១៩។ ប្រភពដដែលនេះ បញ្ជាក់ថា មណ្ឌលចំនួន៤នេះទើបតែធ្វើនៅក្នុងខេត្តQuang Nam ជាប់ព្រំប្រទល់ជាមួយឡាវតែប៉ុណ្ណោះ។​

កាលពីថ្ងៃទី១៣ខែសីហាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម​លោក Nguyen Phu Trong បាននិយាយតាមទូរសព្ទជាមួយ អគ្គលេខាធិការបក្សកុម្មុយនីស្តឡាវ លោក Bounnhang Vorachith  ពីការសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលមេរោគកូវីដ១៩ ហើយនឹងពង្រីកសកម្មភាពនេះបន្ថែមទៀត។ ក្នុងកិច្ចសន្ទនានោះ ភាគីឡាវ ក៏បានថ្លែងអំណរគុណដល់វៀតណាម ដែលបានជួយបច្ចេកទេសក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ