ជំងឺកូវីដ១៩មិនមានឆ្លងថ្មីនិងជាសះស្បើយទេ

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

របាយការណ៍ក្រសួងសុខាភិបាលប្រចាំថ្ងៃចន្ទទី១៧ខែសីហានេះ បញ្ជាក់ថា មិនមានករណីឆ្លងថ្មីនៃមេរោគកូវីដ១៩ ហើយក៏មិនមានករណីព្យាបាលជាសះស្បើយដែរ។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ បញ្ជាក់ថា ចំនួនអ្នកឆ្លង និង អ្នកជាសះស្បើយនៅដដែលគឺអ្នកឆ្លងសរុបទាំងអស់មានចំនួន​២៧៣នាក់ និងជាសះស្បើយមានចំនួន​២៣៨​នាក់ស្មើនឹង៨៧,១៨ភាគរយ។​

របាយការណ៍បញ្ជាក់ទៀតថា អ្នកដែលកំពុងសម្រាកព្យាបាលនៅពេទ្យរដ្ឋ និងឯកជន មានចំនួន ៣៥នាក់ ក្នុងនោះ មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ​២៧នាក់ ពេទ្យបង្អែកខេត្តកំពង់ស្ពឺ៣នាក់ ពេទ្យបង្អែកខេត្តត្បូងឃ្មុំ៤នាក់ និងពេទ្យរ៉ូយ៉ាល់ភ្នំពេញចំនួន​១នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ