ក្រសួងសុខាភិបាល បានបង្ហាញរបាយការណ៍ថា មិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ ហើយក៏មិនមានករណីព្យាបាលជាសះស្បើយដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហាញនៅថ្ងៃអង្គារនេះថា មិនមានអ្នកជាសះស្បើយ និងមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល គិតត្រឹមព្រឹកថ្ងៃ១៧ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៧៣នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ ២៣៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ៣៥នាក់៕