ក្រសួងសុខាភិបាល ឱ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកជំងឺកូវីដ១៩ចំនួន ៦នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ ដែលធ្វើឱ្យអ្នកជាសះស្បើយសរុបឡើងដល់ ២៥៩នាក់។
បើតាមសេចក្តីប្រកាសរបស់ក្រសួង អ្នកដែលគ្រូពេទ្យព្យាលជាសះស្បើយទាំងនោះ គឺជាបុរសដែលម្នាក់នៅខេត្តព្រះសីហនុ ម្នាក់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៤នាក់ទៀត នៅខេត្តត្បូងឃ្មុំ។ ពួកគេត្រូវគ្រូពេទ្យរកឃើញមានផ្ទុកជំងឺនេះ ក្រោយពីត្រឡប់មកពីប្រទេសកាតា សហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី។
កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើមថ្មី ហៅកូវីដ១៩នេះ ចាប់ពីដើមឆ្នាំនេះ បើគិតត្រឹមថ្ងៃសុក្រនេះអ្នកផ្ទុកជំងឺនេះចំនួន ២៧៣នាក់ ត្រូវបានរកឃើញ។
នៅសល់អ្នកជំងឺ១៤នាក់ទៀតកំពុងបន្តព្យាបាល ក្នុងនោះ ១២នាក់សម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ រាធានីភ្នំពេញ និង ២នាក់សម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ៕