ក្រសួងអះអាងថា ជនជាតិចិនម្នាក់ស្លាប់នៅខេត្តកំពង់ចាមមិនមែនឆ្លងកូវីដ១៩ទេ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្ដន៍កូវីដ១៩ នៅទីស្ដីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រសួងសុខាភិបាលបញ្ជាក់ថា ជនជាតិចិនម្នាក់ស្លាប់នៅខេត្តកំពង់ចាមដោយសារដោយសារតែជំងឺឡើងឈាម មិនមែនដោយសារតែមេរោគកូវីដ១៩នោះទេ។​

ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃ២១ ខែសីហាម្សិលមិញនេះថា បុរសជនជាតិចិនអាយុ៤៦ឆ្នាំ ជាមេការសំណង់នៅភ្នំពេញ បានស្រលាញ់ស្ត្រីខ្មែរអាយុ៣៩ឆ្នាំ និងតែងតែទៅលេងផ្ទះសង្សារដែលជាជនជាតិខ្មែរ នៅភូមិអូរស្វាយកើត ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។ ប៉ុន្តែនៅថ្ងៃ២១ ខែសីហា បុរសជនជាតិចិនរូបនោះ បានឡើងឈាមខ្លាំង ធ្វើឲ្យគាំងបេះដូងស្លាប់ នៅពេលកំពុងរួមភេទជាមួយសង្សារ  វេលាម៉ោង៣ជិតភ្លឺ។ ​នេះបើតាមការធ្វើកោសល្យវិច្ច័យរបស់ក្រុមគ្រូពេទ្យ និងតាមការបញ្ជាក់របស់សង្សារ។

ក្រសួងសុខាភិបាលឲ្យដឹងទៀត ក្រោយពីជនជាតិចិននោះស្លាប់ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានយកវត្ថុសំណាកពីសាកសពនៅថ្ងៃ២១​ ខែសីហា បញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយលទ្ធផលបញ្ជាក់សពបញ្ជាក់ថា គ្មានផ្ទុកជំងឺកូវីដ១៩នោះទេ។

បច្ចុប្បន្ននេះ​ក្រុមការងារ​ក្រសួងសុខាភិបាល និងសមត្ថកិច្ច បានសហការជាមួយក្រសួងមហាផ្ទៃ​ដឹកសាកសពទៅតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ