ក្រសួងសុខាភិបាលអះអាងថា មិនមានអ្នកឆ្លង និងមិនមានអ្នកជាសះស្បើយជំងឺកូវីដ១៩ នោះទេនៅថ្ងៃនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហានេះថា ក្រសួងរកមិនឃើញអ្នកឆ្លង និងមិនមានអ្នកជាសះស្បើយជំងឺកូវីដ១៩នោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល គិតត្រឹមព្រឹកថ្ងៃ២៣ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៧៣នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ ២៦៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញមានចំនួន ១០នាក់ដដែល៕