របាយការណ៍ក្រសួងសុខាភិបាល បញ្ជាក់ថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មី និងជាសះស្បើយនោះទេ ដែលធ្វើឱ្យចំនួនអ្នកមានជំងឺកូវីដ១៩សរុបនៅកម្ពុជានៅដដែល គឺមានចំនួន ២៧៣នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទនេះ បានលើកឡើងថា មិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានជំងឺកូវីដ១៩ ថ្មី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា គិតត្រឹមព្រឹកថ្ងៃ២៤ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ២៧៣នាក់ហើយ ដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ ២៦៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន១០នាក់ ជាបុរស៕