ក្រសួង​​ថា​ មាន​​ករណី​​ជា​សះ​ស្បើយ​​ពី​​ជំងឺ​​កូ​វីដ​១៩​ម្នាក់​និង​​មិន​​មាន​​អ្នក​​ឆ្លង​​ថ្មី​​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានឱ្យ​ដឹង​ថា មាន​ករណី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ១៩ចំនួន១នាក់និងមិន​មាន​ករណី​ឆ្លង​ថ្មី ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកមាន​ជំងឺ​កូ​វីដ១៩សរុប​នៅ​កម្ពុជា​នៅ​ដដែល គឺ​មាន​ចំនួន២៧៣នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាលនៅ​ថ្ងៃពុធ​នេះ បាន​លើកឡើង​ថា ករណី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ១៩ ជា​បុរស​ជនជាតិ​ខ្មែរ អាយុ២៧ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​ត្នោត ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​អារ៉ាប់ ដោយ​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី តាម​ជើងហោះហើរ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែលបន្ត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ មាន​មនុស្ស​ចំនួន២៧៣នាក់​ហើយដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ​-១៩នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នកជំងឺ២៦៤នាក់ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ចំនួន៩នាក់ ជា​បុរស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ