របាយការណ៍ក្រសួងសុខាភិបាល បញ្ជាក់ថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនិងជាសះស្បើយនោះទេ ដែលធ្វើឱ្យចំនួនអ្នកមានជំងឺកូវីដ១៩សរុបនៅកម្ពុជានៅដដែល គឺមានចំនួន ២៧៣នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា មិនមានករណីជាសះស្បើយនិងមិនមានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា គិតត្រឹមព្រឹកថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០នេះ មានមនុស្សចំនួន២៧៣នាក់ហើយដែលត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ក្នុងនោះអ្នកជំងឺ២៦៤នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន៩នាក់ ជាបុរស៕