ក្រសួងសុខាភិបាលរកមិនឃើញអ្នកឆ្លងកូវីដ១៩ទេ រយៈពេល១៥ថ្ងៃនេះ

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល បញ្ជាក់ថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីទេ ក្នុងរយៈពេល១៥ថ្ងៃកន្លងមកនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះផ្សាយនៅថ្ងៃសៅរិ៍ទីី២៩ ខែសីហានេះថា ក្រសួងរកមិនឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់ពីថ្ងៃ១៥ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា គិត​ត្រឹម​ព្រឹក​ថ្ងៃ២៩ ខែសីហា ឆ្នាំ​២០២០​នេះ មាន​មនុស្ស​​​​ចំនួន ២៧៣នាក់​ហើយ​ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ-១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​​នោះ​អ្នកជំងឺ ២៦៥នាក់ ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នកកំពុង​សម្រាក​​​ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន​៨នាក់ ជាបុរស​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ