ស្ថាន​ទូត​​កម្ពុជា​​នៅ​​ថៃ​៖​ រដ្ឋា​ភិបាល​​ថៃ​​បន្ត​​ដាក់​​ប្រទេស​​ក្នុង​​គ្រា​​មាន​​អាសន្ន​១​ខែ​​ទៀត​

ប៉ូលីសអន្តោប្រវេសន៍ម្នាក់ពាក់ម៉ាស់ការពារ នៅត្រង់ចំនុចត្រួតពិនិត្យមួយកន្លែងក្នុងក្រុងបាងកក អំឡុងវិបត្តិកូវីដ១៩ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ (REUTERS/Soe Zeya Tun)

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទស​ថៃ អំពាវនាវ​ដល់​ពលរដ្ឋខ្មែរ​នៅ​ប្រទេស​ថៃបន្ត​ចូលរួម​អនុវត្ត​វិធានការ​នានា​របស់​រដ្ឋាភិបាល​ថៃ ខណៈ​ដែល​រដ្ឋាភិបាល​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​រយៈពេល​មួយ​ខែ​ទៀត ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩។

សេចក្តី​ជូនដំណឹង​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃបាន​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន រយៈពេល​មួយ​ខែ​ទៀត ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បី​បន្ត​ទប់​ស្កាត់និង​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ក្នុង​ប្រទេស​នេះ។

សេចក្តី​ជូនដំណឹងបាន​បន្ត​ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ដែល​កំពុង​ស្នាក់នៅ សិក្សា និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ បន្ត​ចូលរួម​សហការ​បន្ថែម​ទៀត ដើម្បី​អនុវត្ត​នូវ​វិធានការ​នានា​របស់​រដ្ឋាភិបាល​ថៃនិង​រក្សាសុខ​ភាព​អនាម័យ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩បន្ត​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ