ក្រសួង​​ថា​ អ្នក​ជំងឺ​​កូ​វីដ​១៩​ចំនួន​៥​នាក់​បាន​​ជា​សះ​ស្បើយ​និង​​មិន​​មាន​​ករណី​​ឆ្លង​​ថ្មី​​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបាន​លើកឡើង​ថា អ្នកជំងឺ​កូ​វីដ១៩ចំនួន៥នាក់បាន​ជាសះស្បើយ ក្នុង​នោះ​មាន​ជនជាតិ​ចិន៤នាក់និង​ជនជាតិ​ខ្មែរ​ម្នាក់ និង​មិន​មាន​ករណី​ឆ្លង​ថ្មី​នោះ​ទេ។

សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាលនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានឱ្យ​ដឹង​ថា ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ១៩នោះ មាន​អាយុ២៦ឆ្នាំ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​រុស្សី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា កាលពី​ថ្ងៃទី១៩ ខែកក្កដា។

ចំណែកជនជាតិ​ចិន​ចំនួន៤នាក់​ទៀតដែល​ជាសះស្បើយ​ដែរ​នោះ ក្រសួង​បញ្ជាក់​ថា ពួក​គេ​បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ហ្វីលីពីន មក​កម្ពុជា កាលពី​ថ្ងៃទី០៩ ខែសីហា។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែលបន្ត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ មាន​មនុស្ស​ចំនួន២៧៤នាក់​ហើយដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នកជំងឺ២៧១នាក់ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែនិង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត រាជធានី​ភ្នំពេញ ចំនួន៣នាក់ ជា​បុរស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ