ក្រសួង​សុខា​ភិបាល​​ប្រកាស​​ថា​ អ្នក​ជំងឺ​​កូ​វីដ​១៩​ម្នាក់​ទៀត​​បាន​ជា​សះ​ស្បើយ​

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

​ក្រសួងសុខាភិបាលបានឱ្យ​ដឹង​ថា អ្នកជំងឺ​កូ​វីដ១៩ចំ​នូួន១នាក់​ទៀតត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ដែល​ធ្វើ​ឱ្យ​អ្នកជា​សះស្បើយ​សរុប​ឡើង​ដល់២៧២នាក់ ក្នុងចំណោម​អ្នកជំងឺ​ដែល​បាន​រក​ឃើញ​សរុប​ចំនួន២៧៤នាក់។

សេចក្តី​ប្រកាស​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បាន​លើកឡើង​ថា អ្នក​ដែល​គ្រូពេទ្យ​ព្យាបាល​ជាសះស្បើយ​នោះគឺជា​បុរស​ជនជាតិ​ចិន អាយុ២២ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើ​ដំណើរ​មក​ពី​ប្រទេស​ហ្វីលីពីន មកដល់​កម្ពុជា កាលពី​ថ្ងៃទី៩ ខែសីហា។

ក្រសួងសុខាភិបាលបាន​បញ្ជាក់​ដែរ​ថា មិន​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​ទេ នៅ​ថ្ងៃទី០៣ ខែកញ្ញា។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល គិត​ត្រឹម​ព្រឹក​ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ មាន​មនុស្ស​ចំនួន២៧៤នាក់​ហើយដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ​-១៩នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នកជំងឺ២៧២នាក់ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែនិង​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត រាជធានី​ភ្នំពេញ មាន​ចំនួន២នាក់ ជា​បុរស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ