អាជ្ញាធរខណ្ឌ៧មករាថាជ្រុលដៃរុញលើស្ត្រីអ្នកតវ៉ា

សកម្មភាពស្ត្រីឈ្មោះ សេង ចាន់ថន ដួលលើថ្នល់នៅអំឡុងពេលតវ៉ានៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០។ រូបពីអង្គការលីកាដូ

អាជ្ញាធរខណ្ឌ៧មករារាជធានីភ្នំពេញ បកស្រាយថា កម្លាំងប្រជាការពារព្យាយាម​ទប់ស្កាត់ក្រុមស្ត្រីតវ៉ាកុំឱ្យរំខានដល់តុលការ និងការរស់នៅរបស់ប្រជាពលរដ្ឋ ទើបឈានដល់ការជ្រុលដៃរុញស្ត្រីអ្នកតវ៉ាម្នាក់ដូលលើថ្នល់។​

ស្រ្តីមួយក្រុមបានតវ៉ានៅថ្ងៃសុក្រម្សិលមិញ ដើម្បីទាមទារឱ្យតុលាការដោះលែងប្តីរបស់ពួកគាត់ជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិឱ្យមានសេរីភាពវិញ។ ក្នុងការតវ៉ានោះមានការរុញច្រានពីកម្លាំងប្រជាការពាររហូតដល់ស្ត្រីម្នាក់ឈ្មោះសេង ចាន់ថន ដួលដល់ថ្នល់ហើយសន្លប់នៅកន្លែងនោះ។​

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរខណ្ឌ៧មករាចុះថ្ងៃទី៤ខែកញ្ញា លើកឡើងថា ប្រជាការពារអ្នកបង្កនោះឈ្មោះឆោម ប្រសិដ្ឋ ។ សាលាខណ្ឌបន្តថា ពេលនេះអាជ្ញាធរខណ្ឌបានអប់រំ និងពិន័យតាមច្បាប់លើប្រជាការពាររូបនេះ។​  

ទោះយ៉ាងណាវីឌីអូនៃហេតុការណ៍នេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែកតគ្នា ហើយក៏មានអ្នកខ្លះចោទប្រកាន់ថា ជាសកម្មភាពបុរសពេញកម្លាំងទាញបោកដោយចេតនាលើស្ត្រីទន់ខ្សោយបែបនេះជាទង្វើមិនត្រឹមត្រូវតាមច្បាប់ និង សីលធម៌៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ