ភ្លើងឆេះតូបលក់ឥវ៉ាន់អស់ចំនួន២៣០ នៅផ្សារសំរោងយ៉ោង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងស្រុកប៉ាទី ខេត្តតាកែវ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
របាយការណ៍ដែលចុះផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយថា ភ្លើងចាប់ផ្តើមឆេះកាលពីម៉ោង១៨ និង ៥៥នាទី គឺឆេះអស់តូប២៣០ ក្នុងចំណោមតូបសរុបចំនួន២៨៣។
សមត្ថកិច្ចបញ្ជាក់ថា ដោយសារភ្លើងឆេះខ្លាំងពេកទើបការពន្លត់បានអូសបន្លាយរហូតដល់១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែកញ្ញា។ ចំណែកមូលហេតុនៃការបណ្តាលឱ្យមានភ្លើងឆេះនៅឡើយ គិតត្រឹមរសៀលថ្ងៃទី១៨ខែកញ្ញ៕









