ពលរដ្ឋក្មេងចាស់ ប្រុសស្រី ចំនួន១៤នាក់នៅរស់នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ពុលអាហារ។
លោក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបានបញ្ជាក់ថាប្រជាពលរដ្ឋចំនួន ១៤នាក់ រស់នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគ ខេត្តសៀមរាប បានហូបត្រសក់ ខ្ទឹមបារាំងខ្ទឹមក្រហម និងជីគ្រប់មុខ សណ្កែកបណ្តុះសណ្តែកដី តាំងហ៊ុន ដូងលីញ ទឹកប្រហុក និងក្រូចឆ្មា។
លោកបន្តថា ក្រោយការបរិភោគពលរដ្ឋទាំងនោះមានអាការៈរាគ ក្អួតចង្អោរ តែមិនធ្ងន់ធ្ងរទេ ហើយត្រូវបានបញ្ជូនមកជួយសង្គ្រោះព្យាបាលនៅមណ្ឌលសុខភាព តែមិនមានអ្នកណាគ្រោះថ្នាក់ដល់អាយុជីវិតទេ។នេះបើតាមការចុះផ្សាយរបស់គេហទំព័រនគរបាលជាតិ។
ពលរដ្ឋដែលពុលទាំងនោះមានអាយុចន្លោះពី២ឆ្នាំទៅ៦៨ឆ្នាំ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តរកមូលហេតុពិតនៃការពុលនេះ៕