យុវជនថៃប្រមូលផ្តុំគ្នាទាំងភ្លៀងទាមទារសិទ្ធិសេរីភាព

ក្រុមយុវជនថៃនៅបាងកកតវ៉ាទាំងភ្លៀង ទាមទារលក្ខខណ្ឌ៣​ចំនុច។ រូបពីAFP

 ប្រជាពលរដ្ឋថៃដែលភាគច្រើនជាក្រុមយុវជនបានប្រមូលផ្តុំនៅទីក្រុងបាងកកទាំងមេឃភ្លៀងនៅថ្ងៃនេះ ដើម្បីទាមទារឱ្យរៀបចំការបោះឆ្នោតឡើងវិញ និងធ្វើកំណែទម្រង់អំណាចព្រះមហាក្សត្រដោយមិនត្រូវដាក់ទោសអ្នករិះគន់ធ្ងន់ធ្ងរពេក។​

តាមការអះអាងរបស់ក្រុមអ្នកតវ៉ាដែលភាគច្រើនជាក្រុមយុវជនសិស្ស-និស្សិតនៅតាមមហាវិទ្យាល័យ និង វិទ្យាល័យ គឺការជួបជុំរបស់ពួកគេនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះមានគ្នាប្រមាណ១០០ ០០០នាក់។ គោលបំណង៣សំខាន់នៃការទាមទារគឺ រៀបចំការបោះឆ្នោតឡើងវិញ សរសេររដ្ឋធម្មនុញ្ញឡើងវិញ និង កែទម្រង់អំណាចព្រះមហាក្សត្រ កុំឱ្យដាក់ទោសអ្នករិះគន់ធ្ងន់ធ្ងរពេក។​

ការប្រមូលផ្តុំរហូតដល់ល្ងាចថ្ងៃសៅរ៍នេះ មានការប្រឈមមុខដាក់គ្នារវាងក្រុមអ្នកតវ៉ា និងកម្លាំងសមត្ថកិច្ចខ្លះនៅពេលដែលអ្នកតវ៉ាដើរជាក្បួនលើដងផ្លូវ ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាធ្ងន់ធ្ងរទេ។ ទោះយ៉ាងណានៅយប់នេះ ក្រុមអ្នកតវ៉ានឹងមានចំនួនកើនឡើងនៅទីលាន Sanam Luang នឹងមានការថ្លែងសារទាមទាររបស់អ្នកតវ៉ានៅទីនោះ។

ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក ក្រុមយុវជនបានតវ៉ាស្ទើររាល់ថ្ងៃ ដើម្បីទាមទារយកលក្ខខណ្ឌទាំង៣។​ រហូតដល់ចុងសប្តាហ៍នេះក្រៅពីយុវជននៅក្នុងប្រទេសថៃ ក៏មានក្រុមយុវជនថៃរស់នៅក្នុងប្រទេសផ្សេងៗចូលរួមតវ៉ាដែរទាំងរូបភាពសម្តែងមតិតាមបណ្តាញសង្គម និងការជួបជុំគ្នានៅតាមប្រទេសដែលពួកគេរស់នៅ​ដូចជានៅអាល្លឺម៉ង់ អូស្ត្រាលី និង សហរដ្ឋអាមេរិកជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ