ម៉ាឡេស៊ី តម្រូវ​​ឱ្យ​​ជន​បរទេស​​រួម​​ទាំង​​ពលរដ្ឋ​ខ្មែរ​​ដែល​​ធ្វើ​ដំណើរ​​ចូល​​ប្រទេស​​នេះ​​បង់​ថ្លៃ​​ធ្វើ​​ចត្តា​ឡីស័​ក​

ពលរដ្ឋខ្មែរដែលត្រលប់មកពីប្រទេសម៉ាឡេស៊ី មកដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បានឱ្យ​ដឹង​ថា ប្រទេស​ម៉ាឡេស៊ីបាន​តម្រូវ​ឱ្យ​ជនបរទេស​ទាំងអស់ រួម​ទាំង​ពលរដ្ឋខ្មែរ ដែល​មានបំណង​ធ្វើដំណើរ​ចូល​ទៅ​ប្រទេស​នេះ ត្រូវ​បង់ថ្លៃ​ធ្វើ​ចត្តាឡីស័​កប្រមាណ១ ១៥០ដុល្លារ សម្រាប់​អ្នកដំណើរ​ម្នាក់។

សេចក្តី​ជូនដំណឹង​របស់​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី២៤ ខែកញ្ញា​នេះ បាន​លើកឡើង​ថា ក្រសួង​ការបរទេស​ម៉ាឡេស៊ីបាន​ចេញ​កំណត់​ទូត​មួយដោយ​ជម្រាប​ជូន​ទៅ​ប្រជាពលរដ្ឋ​ខ្មែរដែល​ជា​សិស្ស​និស្សិត ពលករ រួម​ទាំង​អ្នក​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍ឬបណ្តោះអាសន្ន​នៅ​ប្រទេស​ម៉ាឡេស៊ី រួម​នឹង​ជនបរទេស​ទាំងអស់ ដែល​មានបំណង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​នេះ ត្រូវ​បង់ថ្លៃ​ធ្វើ​ចត្តាឡីស័​កចំនួន៤៧០០រីង​ហ្គី​ត ស្មើ​ប្រមាណ១ ១៥០ដុល្លារ សម្រាប់​អ្នកដំណើរ​ម្នាក់។

សេចក្តី​ជូនដំណឹង​បន្ត​ថា ថវិកានេះនឹង​ត្រូវ​បង់​ទៅ​មន្ត្រី​ក្រសួងសុខាភិបាល​ម៉ាឡេស៊ីដែល​ប្រចាំការ​នៅ​តាម​ច្រកចូល​អន្តរជាតិ​នានា​របស់​ប្រទេស​ម៉ាឡេស៊ី។

សេចក្តី​ជូនដំណឹង​បន្ត​ថា ការ​បង់​ថវិកា​ស​ម្រាប់​ការ​ធ្វើ​ចត្តាឡីស័​កនេះ មិន​ត្រូវ​បាន​អនុវត្ត​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅ​តាម​ផ្ទះ ដូចជា អ្នកមាន​បណ្ណ​អនុញ្ញាត​ធ្វើដំណើរនិង​អ្នកការទូត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ