មន្ត្រីថា ជនសង្ស័យបាញ់សម្លាប់ជាងកាត់សក់ម្តុំទួលគោកទំនងជាមន្ត្រីនគរបាល

ជនរងគ្រោះជាជាងកាត់សក់។ រូបពី FN

មន្ត្រីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា តាមការស៊ើបអង្កេតបឋម ជនសង្ស័យដែលបាញ់សម្លាប់ជាងកាត់សក់នៅជិតសាលារៀនទួលគោក នៅយប់ថ្ងៃទី២៦ ខែកញ្ញា ទំនងជាមន្ត្រីនគរបាល។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា កម្លាំងសមត្ថកិច្ចកំពុង ស្រាវជ្រាវ ស្វែងរកជនដៃដល់ដែលបានបាញ់សម្លាប់ជាងកាត់សក់ នៅជិតសាលារៀនទួលគោក ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងជាង១០យប់ ។

លោក គឹមខឿន អះអាងថា តាមការស៊ើបអង្កេតបឋម ជនសង្ស័យដែលបាញ់សម្លាប់ជាងកាត់សក់ទំនងជាមន្ត្រីនគរបាលខណ្ឌ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ខណ្ឌណានោះទេ ដោយថា ទុកឲ្យសមត្ថកិច្ចស្រាវជ្រាវឲ្យច្បាស់លាស់ជាមុនសិន។

ជាងកាត់សក់ដែលត្រូវបានជនល្មើសបាញ់សម្លាប់ ឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ ។ ក្រោយពីស្លាប់ ជាងកាត់សក់រូបនោះ បានបន្សល់ទុកកូនស្រី៤នាក់ កូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ