ផលិតផលរោងចក្ររបស់ជប៉ុនកើនឡើងទោះប្រឈមកូវីដ

ដំណើរការផលិតរថយន្តនៅក្នុងរោងចក្ររបស់ជប៉ុន។រូបពីFinancial Times

ផលិតផលរោងចក្រនៅប្រទេសជប៉ុនកើនឡើងវិញនៅក្នុងរយៈពេល៣ខែចុងក្រោយនេះដែលជាសញ្ញាល្អជួយដល់សេដ្ឋកិច្ច បើទោះជាការឆ្លងរាលដាលមេរោគកូវីដ១៩នៅតែគំរាមកំហែងក៏ដោយ។​

របាយការណ៍ផ្លូវការមួយ បានចេញផ្សាយកាលពីថ្ងៃពុធទី ៣០ ខែកញ្ញាថា ទិន្នផលរោងចក្របានកើនឡើង ១,៧ ភាគរយកាលពីខែសីហាកន្លងមក ដោយសារការកើនឡើងនៃការផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តក៏ដូចជាដែកថែប ដែកនិងលោហធាតុ ដែលមិនមែនជាមិនមែនផលិតពីដែក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បាននិយាយថា អ្នកផលិតរំពឹងថាទិន្នផលនឹងអាចកើនឡើង ៥,៧ ភាគរយនៅក្នុងខែកញ្ញា និង ២,៩ ភាគរយនៅក្នុងខែតុលា។

លោក Tom Learmouth សេដ្ឋវិទូជប៉ុនប្រចាំក្រុមហ៊ុន Capital Economics បានថ្លែងថាប្រសិនបើការព្យាករណ៍ក្នុងខែកញ្ញាមានការកើនឡើងគឺ ត្រូវបានព្យាករណ៍ថា ទិន្នផលផលិតកម្មនឹងស្ទុះឡើង ១០ ភាគរយពីមួយត្រីមាសទៅមួយត្រីមាសនៅក្នុងត្រីមាសខែកញ្ញានេះ។

រដ្ឋាភិបាលជប៉ុន បានលើកឡើងពីការវាយតម្លៃរបស់ខ្លួនទៅលើផលិតកម្មឧស្សាហកម្មថាមានការកើនឡើង។

ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅលើពិភពលោកមួយនេះបានប្រកាសពីការធ្លាក់ចុះដ៏អាក្រក់បំផុតនៅក្នុងត្រីមាសទី ២ ដោយសារវិបត្តិកូវីដ -១៩ បានធ្វើឱ្យធុរកិច្ចនិងតម្រូវការអតិថិជនបានធ្លាក់ចុះ។

ជប៉ុនជាប្រទេសជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀតលើពិភពលោក ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមេរោគកូវីដ១៩។ រហូតដល់បច្ចុប្បន្នមេរោគកូវីដ១៩នៅតែជាបញ្ហានៅក្នុងប្រទេសជប៉ុននៅឡើយ។​ របាយការណ៍គិតត្រឹមខែកញ្ញាគឺអ្នកឆ្លងមេរោគកូវីដ១៩នៅជប៉ុន មានចំនួន​ជាង៨ម៉ឺននាក់ ហើយក្នុងនោះជាង១៥០០នាក់បានស្លាប់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ