តំណាងកម្ពុជាប្រចាំប្រទេសវៀតណាម បានប្រកាសថា ពួកគេបានជួយសង្គ្រោះស្ត្រីកម្ពុជា ៣នាក់ បន្ទាប់ពីពួកគេចាញ់បោកមេខ្យល់ទៅដល់ទីនោះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញ ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម បានប្រកាសថា ស្ថានទូតបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅខេត្តកាវបាង បានចុះប្រតិបត្តិការជួយរំដោះស្រ្តី៣នាក់ដែលបានជាប់នៅប្រទេសវៀតណាម។
ស្ថានទូតប្រកាសថា ស្រ្តី៣នាក់ខាងលើ បានជាប់នៅប្រទេសវៀតណាមបន្ទាប់ពីពួកគេចាញ់បោកមេខ្យល់នៅទីនោះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ស្រ្តីទាំង៣ខាងលើនេះ ត្រូវបានរៀបចំបញ្ជូនតាមរថភ្លើងពីទីក្រុងហាណូយកាលពីថ្ងៃទី២៩ ខែកញ្ញា ហើយត្រូវបានរំពឹងថា មកដល់ទីក្រុងហូជីមិញនៅព្រឹកថ្ងៃទី១ ខែតុលា មុននឹងបញ្ជូនត្រឡប់មកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ៕