កម្ពុជាបានទទួលអតីតអ្នកទោសខ្មែរ៧នាក់ពីថៃតាមច្រកទ្វារអន្តរជាតិជាំ

ទីតាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ រូបពីហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។

អាជ្ញាធរខេត្តឧត្តរមានជ័យអះអាងថា អាជ្ញាធរថៃបានដោះលែងពលរដ្ឋខ្មែរចំនួន៧នាក់មកកម្ពុជាវិញកាលពីម្សិលមិញ តាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លុងវែង ក្រោយពេលអនុវត្តន៍ទោសចប់ពាក់ព័ន្ធលួចឆ្លងដែនកាប់ឈើ។

ស្នងការខេត្តឧត្តរមានជ័យ លោក ហួត សុធី ប្រាប់វីអូឌីនៅថ្ងៃនេះ ប្រជាពលដ្ឋខ្មែរចំនួន៧នាក់ ដែលអាជ្ញាធរថៃចាប់ខ្លួនពាក់ព័ន្ធលួចឆ្លងដែនចូលទឹកដីថៃកាប់ឈើក្រញូងចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ត្រូវបានអាជ្ញាធរថៃអនុវត្តទោសរួច នឹងបញ្ជូនអ្នកទាំងនោះឲ្យមកអាជ្ញាធរកម្ពុជាតាមច្រកទ្វារអន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ តុលា ២០២០​។

ស្នងការរូបនោះបញ្ជាក់ថា ក្រោយពីទទួលអ្នកទោសទាំងខ្មែរ៧នាក់នោះពីអាជ្ញាធរថៃ គឺអាជ្ញាធរកម្ពុជាប្រចាំការនៅច្រកទ្វារអន្តរជាតិជាំ បាន​ធ្វើការ​ណែនាំ ​និងឱ្យធ្វើ​កិច្ចសន្យា​ ​ឈប់​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​បន្ត​ទៀត ហើយ​បានឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​ ដោយមិនបានឃាត់ទុកធ្វើចត្តឡីស័ក្ត១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ