កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​២​ករណី​ថ្មី​ទៀត​នៅ​លើ​បុរស​បារាំង និង​ស្ត្រី​ឥណ្ឌា

ប្រជាពលរដ្ឋចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ២​ករណី​ទៀត​ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ ២៨០​នាក់។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ករណី​ឆ្លង​វីរុស​កូរ៉ូណា ២​ករណី​ថ្មី​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បុរស​ជន​ជាតិ​បារាំង​ម្នាក់​អាយុ ២៧​ឆ្នាំ និង​ស្ត្រី​ជន​ជាតិ​ឥណ្ឌា​អាយុ ៣៤​ឆ្នាំ។

ក្រសួង​សុខាភិបាល​អះ​អាង​ថា បុរស​ជន​ជាតិ​បារាំង​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​ដាច់​ដោយ​ឡែក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​តាំងថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ហើយ​ស្ត្រី​ជន​ជាតិ​ឥណ្ឌា ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​ដាច់​ដោយ​ឡែក​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

បើ​តាម​ក្រសួង​សុខាភិបាល បុរស​ជន​ជាតិ​បារាំង​ដែល​ស្នាក់នៅ​ក្នុង​ខេត្ត​សៀមរាប​នោះ បាន​វិល​ត្រឡប់​ពី​ប្រទេស​បារាំង​ឆ្លង​កាត់​ប្រទេស​សិង្ហបុរី​មុន​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ហើយ​ស្ត្រី​ជន​ជាតិ​ឥណ្ឌា​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស​ដល់​ទៅ ២៨០​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិត​ចាប់តាំង​ពី​ចុង​ខែ​មករា​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ