លោក​ ហ៊ុន​ សែន​៖ បើ​​ខិត​ខំ​​រក​​ហើយ​​មិន​​ផឹក​​មិន​​ស៊ី​ តើ​​រក​ម​ក​ធ្វើ​អី​?

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធីសម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «ព្រីនស៍ ម៉ា​ណ័រ» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​/ Screenshot​)

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ទៅ​នឹង​អ្នករិះគន់​ថា ប្រទេស​កម្ពុជា​សម្បូរទៅដោយ​ការ​ស៊ីផឹក​ ដែល​លោក​ថា «បើ​ខិតខំ​រក​ហើយ​មិន​ផឹក​មិន​ស៊ី ខំប្រឹង​រកម​កធ្វើអ្វី​?»

ប្រតិកម្ម​របស់​នាយក​រដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​នៅក្នុង​ពិធីសម្ពោធ​មជ្ឈ​មណ្ឌល​កម្សាន្ត​មួយ​នៅ​ស្រុក​កៀនស្វាយ ស្ថិតនៅ​ក្នុង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃនេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «អ៊ីចឹង! ពិភពលោក​ផលិត​ស្រា ​ផលិត​ធ្វើ​អី​? ផលិត​បៀ​រយែ ​ផលិត​ធ្វើ​អី​? ដែល​ខ្ញុំ​គ្រាន់តែ​ឆ្លើយតប​ថា បើ​ខិតខំ​រក​ហើយ​មិន​ស៊ី​មិន​ផឹក តើ​រក​ធ្វើអ្វី​?»។

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បង្ហាញ​ឆន្ទៈ​ធ្វើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​ដែល​មាន១១ជំពូកនិង៣៩មាត្រា។

ប៉ុន្តែនៅក្នុង​ប្រជុំ​មួយ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ នា​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុ​នហេង អះអាង​ថា សេចក្តី​ព្រាងច្បាប់​នេះត្រូវ​បាន​លុបចោល ដោយ​ដាក់បញ្ចូល​ក្នុង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សុវត្ថិភាព​ចំណីអាហារ​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ