ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដថ្មី១នាក់បន្ថែមទៀតលើជនជាតិបារំាង

ប្រធាន​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា លោកស្រី​វេជ្ជបណ្ឌិត លី អៃ​លីន (Dr​. Li Ailan​) ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្ដន៍កូវីដ១៩ នៅទីស្ដីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ​១៩​ថ្មីម្នាក់ទៀត ជាជនជាតិបារាំង ដែលនាំឲ្យអ្នកឆ្លងជំងឺនេះកើនឡើងដល់២៨៣នាក់។

សេចក្តីជូនព័ត៌មាន​របស់ក្រសួង​សុខាភិបាល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បាន​លើក​ឡើង​ថា បុរសជាជនជាតិបារាំង អាយុ ៣៣ឆ្នាំ ដែលរកឃើញវិជ្ជមានជំងឺកូវីដ​១៩ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ។ ជនជាតិបារាំងនោះ បាន​ធ្វើដំណើរ​ពីប្រទេស​កូរ៉េខាងត្បូង មក​ដល់ប្រទេស​កម្ពុជា នៅថ្ងៃទី០៨ ខែតុលា។

ក្រសួង​បន្តថា ជើង​ហោះហើរដែលបុរស​នោះធ្វើដំណើរ មាន​អ្នកដំណើរសរុបចំនួន​ ៥៩​នាក់ ។ ចំណែក ៥៨នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក្តចំនួន១៤ថ្ងៃ នៅវិទ្យាល័យ១០០ខ្នងចំនួន៦នាក់ នៅសណ្ឋាគារចំនួន៥ផ្សេងគ្នាក្នុងរាជធានីភ្នំពេញ មានចំនួន៥២នាក់។

បើតាមក្រសួងសុខាភិបាល គិត​មកដល់ម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជា បាន​រកឃើញអ្នកឆ្លងជំងឺកូវីដ​១៩ សរុបចំនួន ២៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៧៧នាក់ និង​កំពុង​សម្រាក​​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ចំនួន ៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ