ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១នាក់បន្ថែមទៀត

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១នាក់បន្ថែមទៀត ដែលធ្វើឲ្យមានអ្នកឆ្លង កើនឡើងដល់២៨៧នាក់។

សេចក្តីជូនព័ត៌មាន​របស់ក្រសួង​សុខាភិបាល នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បាន​លើក​ឡើង​ថា អ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ គឺជាបុរសជនជាតិបារាំងអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២០។

ដោយឡែកនៅថ្ងៃនេះ ក្រសួងក៏បានព្យាបាលអ្នកឆ្លងជំងឺនេះ ជាសះស្បើយចំនួន៣នាក់បន្ថែមទៀត រួមមាន បុរសជនជាតិឥណ្ឌូណេស៊ីអាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បានបន្តជើងហោះហើរ នៅប្រទេសសាំងហ្គាពួរ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

បុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពី ប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ និងស្ត្រីជនជាតិបារាំងអាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង ដោយបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ។

បើតាមក្រសួងសុខាភិបាល គិត​មកដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជា បាន​រកឃើញអ្នកឆ្លងជំងឺកូវីដ​១៩ សរុបចំនួន ២៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៨៣នាក់ និង​កំពុង​សម្រាក​​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ចំនួន ៤នាក់ ដែលក្នុងនោះមានបុរសជនជាតិខ្មែរ២នាក់ ស្ត្រីជនជាតិខ្មែរ១នាក់ និងបុរសជនជាតិបារាំង១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ