Joe Biden ប្តេជ្ញាធ្វើជាប្រធានាធិបតីល្អសម្រាប់ពលរដ្ឋអាមេរិកទាំងអស់

លោក Joe Biden ប្រធានាធិបតីអាមេរិកជាប់ឆ្នោត។​ រូបពីហ្វេសប៊ុក Joe Biden

លោក Joe Biden  ដែលទើបជាប់ឆ្នោតជាប្រធានាធិបតី ហើយនឹងចូលកាន់តំណែងផ្លូវការនៅខែមករាឆ្នាំ២០២១ខាងមុខនេះ បញ្ជាក់ថា លោកនឹងធ្វើជាប្រធានាធិបតីល្អសម្រាប់ពលរដ្ឋអាមេរិកទាំងអស់ទោះអ្នកបោះឆ្នោតគាំទ្រលោក ឬ មិនបោះឆ្នោតគាំទ្រក៏ដោយ។

លោក Joe Biden សរសេរនៅលើហ្វេសប៊ុករបស់លោកក្រោយពេល ដឹងលទ្ធផលថា លោកឈ្នះការបោះឆ្នោតថា លោកអរគុណពលរដ្ឋអាមេរិក​ដែលជ្រើសរើសលោកឱ្យដឹកនាំប្រទេសដ៏អស្ចារ្យនេះ។​ លោកបញ្ជាក់ថា ក្នុងតំណែងនេះ នឹងជួបការលំបាក ប៉ុន្តែលោកសន្យាប្រឹងប្រែងធ្វើការងារឱ្យបានល្អសម្រាប់ពលរដ្ឋអាមេរិកកាំងទាំងអស់។​

លោក Joe Biden៖«ការងារទៅពេលខាងមុខនឹងធ្វើឱ្យយើងជួបការលំបាក ប៉ុន្តែខ្ញុំសន្យាដល់អ្នកទាំងអស់គ្នាថា ខ្ញុំនឹងបំពេញការងារជាប្រធានាធិបតីសម្រាប់ពលរដ្ឋអាមេរិកទាំងអស់គ្នា ទោះអ្នកបោះឆ្នោតគាំទ្ររូបខ្ញុំ ឬ ​មិនបោះឆ្នោតគាំទ្រក៏ដោយ»។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ