ក្រសួងសម្រេចបិទមន្ទីរសំរាកព្យាបាលមួយនៅភ្នំពេញបន្ទាប់ពីអ្នកជំងឺម្នាក់ស្លាប់

លោក ម៉ម ប៊ុនហេង ក្នុងពិធីគោរពវិញ្ញាណខណ្ឌលោកវេជ្ជបណ្ឌិត Beat Richner នៅទីស្តីការក្រសួងសុខាភិបាល ថ្ងៃទី ១០ កញ្ញា ២០១៨

ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសំរាកព្យាបាលមួយជាកម្មសិទ្ធិរបស់អតីតតំណាងរាស្ត្របក្សប្រឆាំង​ឈ្មោះ​ លី ស្រីវីណា ដោយហេតុផលថា មន្ទីរសម្រាកព្យាបាលនេះ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បណ្តាលឱ្យអ្នកជំងឺម្នាក់ស្លាប់។​

ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរសំរាកព្យាបាល លី ស្រីវីណា ធ្វើឡើងបន្ទាប់ពី ​លោកមេធាវី ទេព ពៅ បានស្លាប់នៅក្នុងមន្ទីរពេទ្យ លី ស្រីវីណា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក បន្ទាប់ពីរូបលោកទៅរកសេវ៉ាព្យាបាលនៅទីនោះ។

ក្នុងសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៦ ខែវិច្ឆិកានេះ ​បានឱ្យដឹង មន្ទីរសំរាកព្យាបាលឈ្មោះ លី ស្រីវីណា ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានលោកវេជ្ជបណ្ឌិត ស៊ុយ ប៊ុនថន ជាអ្នកទទួលខុសត្រូវមន្ទីរសំរាកព្យាបាលនោះ  នឹងត្រូវបិទ ចាប់ពីថ្ងៃសម្រេចរបស់ក្រសួង ដោយសារមន្ទីរសំរាកព្យាបាលនោះ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ