ក្រសួងចាត់វិធានការបន្ទាន់ជាថ្មីទប់ស្កាត់ការឆ្លងកូវីដ១៩

ពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវមួយកន្លែង នៅមុខខារ៉ាអូខេមួយដែលមានទីតាំងក្នុងក្រុងភ្នំពេញ។ (ហ៊ី ឆាយ/ ១៧ មីនា ២០២០)

ក្រសួងចាត់វិធានការបន្ទាន់ជាថ្មី ដោយបិទ KTV  ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរទូទាំងប្រទេសដោយមិនកំណត់ពេល ហើយក៏បិទសាលារៀននៅភ្នំពេញ និងទីរួមខេត្តកណ្តាល២សប្តាហ៍។​

លិខិតរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ បានស្នើទៅក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ ដើម្បីបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរទូទាំងប្រទេស ដោយមិនកំណត់ពេល រហូតដល់មានការជូនដំណឹងជាថ្មី។​

នៅថ្ងៃនេះដែរក្រសួងអប់រំបានជូនដំណឹងពីការបិទសាលារៀននៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តកណ្តាលរយៈពេល២សប្តាហ៍។​ ចំណាត់ការភ្លាមៗនេះ ដោយបញ្ជាក់ហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ