ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសឱ្យម្ចាស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ត្រូវផ្អាកដំណើរការបណ្តុះបណ្តាលជំនាញដល់សិស្សរយៈពេល២សប្តាហ៍ ក្រោយជំងឺកូវីដ១៩បានផ្ទុះឡើងជាថ្មី។
ក្រសួងការងារបានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រាប់ដល់ម្ចាស់គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផ្អាកការបណ្តុះបណ្តាលជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ប៉ុន្តែគ្រឹះស្ថានអាចបន្តដំណើរការបង្រៀនតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយបាន ឬតាមអនឡាញ (ONLINE) ។
ក្រសួងការងារ បញ្ជាក់ថា ការអនុវត្តវិធានការនេះ គឺដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងគ្រឹះស្ថានអប់រំ និងការរីករាលដាលក្នុងសហគមន៍៕









