ស្ថានទូត​៖​ ម៉ាឡេស៊ី​​តម្រូវ​​ឱ្យ​​ពលរដ្ឋ​ខ្មែរ​​បង់​​ថវិកា​​ធ្វើ​​ចត្តា​ឡីស័​ក​ជា​​មុន​ មុន​​ចូល​​ប្រទេស​​នេះ​

ពលរដ្ឋខ្មែរដែលត្រលប់មកពីប្រទេសម៉ាឡេស៊ី មកដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ឱ្យ​ដឹង​ថា ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ​ទៅ ប្រទេស​ម៉ាឡេស៊ី តម្រូវឱ្យ​ពលរដ្ឋខ្មែរ និង​អ្នក​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍ឬបណ្តោះអាសន្ន​នៅ​ទីនោះ ត្រូវ​ទូរ​ទាត់​ប្រាក់​ធ្វើ​ចត្តាឡីស័​កនិង​ចំ​ណាយ​ផ្សេង​ៗជាមុន មុន​ពេល​ចូល​ទៅកាន់​ប្រទេស​នេះ។

សេចក្តី​ជូនដំណឹង​របស់​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​នៅ​ទីក្រុង​កូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា ការ​តម្រូវ​បែបនេះបាន​ធ្វើឡើង​តាម​កំណត់​ទូត​របស់ក្រ​សួង​ការបរទេស​ម៉ាឡេស៊ី និង​សេចក្តី​ជូនដំណឹង​របស់​ស្ថានទូត ស្តី​ពី​ការ​ធ្វើដំណើរ​ចូល​ប្រទេស​ម៉ាឡេស៊ី ក្នុង​អំឡុង​ពេល​នៃ​ការអនុវត្ត​បទបញ្ជា​ត្រួតពិនិត្យ​ការ​ធ្វើដំណើរ​ជាមួយនឹង​លក្ខខណ្ឌ​បន្ធូរបន្ថយ។

ករណីនេះ ស្ថានទូតជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរដែល​ជា​សិស្ស-និ​សិត្ស ពលករ​-ពល​ការិនី រួម​ទាំង​អ្នក​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍ឬបណ្តោះអាសន្ន​នៅ​ប្រទេស​ម៉ាឡេស៊ី ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ ការ​បង់​ថវិកា​ថ្លៃ​ធ្វើ​ចត្តាឡីស័​កនិង​ចំ​ណាយ​ផ្សេង​ៗ ត្រូវ​ធ្វើការ​ទូរ​ទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច MySafe Travel ឬ MyQr មា​នក្នុង​កម្មវិធី MyEG Application។ 

កម្មវិធី​ទាំងនេះ អាច​រកបាន​នៅក្នុង​គេហទំព័រ www.moh.gov.mywww.madma.govwww.myeg.com.my

ស្ថានទូត​បញ្ជាក់​ថា៖ «តម្លៃ​ធ្វើ​ចត្តាឡីស័​កនិង​ចំ​ណាយ​ផ្សេង​ៗ ត្រូវ​ធ្វើការ​ទូរ​ទាត់​មុន​ពេល​ចូល​មក​ម៉ាឡេស៊ី និង​ត្រូវ​បង្ហាញ​វិ​កយបត្រ​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ម៉ាឡេស៊ី ពេល​មកដល់​អាកាសយាន​ដ្ឋាន​អន្តរជាតិ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ