ក្រសួងរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ម្នាក់ទៀត​

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បតិ្ត ថ្លែងក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងបញ្ហាកូវីដ១៩ នៅទីស្ដីការក្រសួងសុខាភិបាល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួនម្នាក់ទៀត នាំឱ្យកម្ពុជារកឃើញមានកូវីដ១៩កើនដល់៣០២នាក់។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ បញ្ជាក់ថា ១ករណីថ្មីនេះគឺជាជនជាតិអាមេរិកកាំងអាយុ៦៩ឆ្នាំ បានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្តដំណើរទៅតៃវ៉ាន់ ហើយបានមកដល់កម្ពុជានៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២០។​

របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា គិតត្រឹមថ្ងៃទី១៤ខែវិច្ឆិកានេះ កម្ពុជារកឃើញអ្នកមានមេរោគកូវីដ១៩ មានចំនួន​៣០២នាក់ ក្នុងនោះព្យាបាលជាបាន២៨៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ