ក្រសួងមហាផ្ទៃបានសម្រេចដាក់ឱ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram) សម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់។
ក្នុងសេក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងកាលពីថ្ងៃទី១១ ខែវិច្ឆិកានេះថា ក្រសួងបានសម្រេចដាក់ឱ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram សម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់។
ដោយឡែក ក្រសួងបញ្ជាក់ថា សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់បច្ចុប្បន្ន នៅតែមានតម្លៃប្រើប្រាស់រហូតដល់អស់សុពលភាព៕









