សមត្ថកិច្ចយកដីកាកោះហៅមនុស្ស៦៨នាក់ ឱ្យចូលបំភ្លឺ បិទនៅអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ

ក្រុមការងាររុះរើស្លាក និង ពាក្យស្លោកនៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ(រូបដោយ លី វេហា)

សមត្ថកិច្ចបានយកដីកាទៅបិទនៅអតីតស្នាក់ការនៃគណបក្សសង្គ្រោះជាតិ ដើម្បីកោះហៅមនុស្សចំនួន ៦៨នាក់ បន្ថែមទៀតឱ្យចូលសវនាការនៅចុងខែវិច្ឆិកានេះ ពាក់ព័ន្ធរឿងរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

សមត្ថកិច្ចយកដីការបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បិទនៅស្នាក់ការនៃអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃម្សិលមិញនេះ ដើម្បីជូនដំណឹងទៅមនុស្សចំនួន ៦៨នាក់ ឱ្យចូលសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ លើសំណុំរឿងរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

នៅក្នុងសំណុំរឿងនេះដែរ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានយកដីកាបង្គាប់ឱ្យលោកសម រង្ស៊ី និងបក្ខពួកចូលខ្លួនចំនួន ៤៦នាក់ផ្សេងទៀត ទៅចូលសវនការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បិទនៅស្នាក់ការនៃអតីតគណបក្សសង្គ្រោះជាតិផងដែរ។

នៅក្នុងសំណុំរឿងរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ គឺមានមនុស្សសរុបចំនួន ១១៤នាក់ ត្រូវបានកោះឲ្យចូលខ្លួនទៅក្នុងសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ