មន្ទីរពេទ្យកុមារអង្គរទទួលថវិកាពីសប្បុរសជនចំនួន៤០ម៉ឺនដុល្លារដើម្បីសង្គ្រោះអ្នកជំងឺ

ខិតប័ណ្ណផ្សព្វផ្សាយរបស់មន្ទីរពេទ្យកុមារអង្គរ។ រូបពីមន្ទីរពេទ្យកុមារ

មន្ត្រីទំនាក់ទំនងសាធារណៈរបស់មន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា ថវិកាដែលប្រមូលបានពីសប្បុរសជនទាំងក្នុងនឹងក្រៅស្រុក មានចំនួន៤០ម៉ឺនដុល្លារអាមេរិក  ដើម្បីបន្តដំណើរការជួយសង្គ្រោះអ្នកជំងឺ។

ប្រធានការិយាល័យទំនាក់ទំនងសាធារណៈរបស់អង្គការមន្ទីរពេទ្យកុមារអង្គរ អ្នកនាង ស៊ិនកេត អរុណ បានប្រាប់វីអូឌីនៅថ្ងៃនេះថា ព្រឹត្តិការណ៍ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆកា វេលាម៉ោង២រសៀលម្សិលមិញ មន្ទីរពេទ្យកុមារអង្គរ បានទទួលថវិកាពីសប្បុរសជនទាំងក្នុងនឹងក្រៅប្រទេសមានចំនួន៤០ម៉ឺនដុល្លារ ។

អ្នកនាងបញ្ជាក់ថា ថវិកាដែលទទួលបានពីសប្បុរសជននឹងយកទៅជួយដល់កុមារដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ដោយឥតគិតថ្លៃ។ ជំងឺដែលត្រូវព្យាបាលរួមមាន ជំងឺអេដស៍ ជំងឺមហារីកភ្នែក មហារីកគ្រាប់ឈាម ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ និងជំងឺតំរង់នោមជាដើម។

អ្នកនាង អរុណ ក៏អំពាវនាវទៅសប្បុរសជនទាំងក្នុងស្រុកនិងក្រៅប្រទេសចូលរួមបរិច្ចាកថវិកាឱ្យបានច្រើន ដើម្បីជួយដល់កុមារដែលសម្រាកនៅមន្ទីរពេទ្យកុមារអង្គរឱ្យកាន់តែមានគុណភាពខ្ពស់។

យុទ្ធនាការ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» បានចាប់ផ្តើមនៅថ្ងៃ២៦ ខែតុលា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃ១៣ ខែមករា​ ឆ្នាំ២០២១។ ហើយ សាយ រត់តែម្នាក់ឯងតាមបណ្តោយផ្លូវជុំវិញព្រំដែនប្រទេសកម្ពុជា ក្នុងខេត្តចំនួន២០ សរុប៩៩ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ