យុវជនបន្សាបគ្រឿងញៀន៥០នាក់នៅព្រះសីហនុហែកបង្អួចរត់គេចខ្លួន

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ រូបពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

យ៉ាងហោចណាស់ យុវជនបន្សាបគ្រឿងញៀនចំនួន៥០នាក់ បានហែកបង្អួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី២០ខែនេះ ខណៈបច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនមកវិញបាន១៣នាក់។

ប្រធានមជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​កែវ​ផុស លោក វ៉ិត វ៉ាល់ដា ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមយុវជនបន្សាបគ្រឿងញៀន​ក្នុង​ជ​ម្ឈ​មណ្ឌល​ស្តារ​នីតិសម្បទា​កែវ​ផុស ក្នុង​ខេត្ត​ព្រះ​សីហ​នុ ចំនួន​៥០​នាក់ បាន​លួចរួច​រត់​ចេញពី​មណ្ឌលកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកានេះ។

លោកបន្តថា ក្រោយពីរត់គេចខ្លួន ​សមត្ថកិច្ច​ចំរុះ រួមមាន​នគរបាល កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ និង​ស្រុក​ស្ទឹង​ហាវ សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ បានឃាត់ខ្លួនយុវជនបានចំនួន១៣នាក់មកវិញ បើគិតត្រឹមថ្ងៃទី២២ ខែដដែលនេះ។

លោកមានប្រសាសន៍ថា៖ « មកដល់ថ្ងៃនេះ យើងឃាត់គាត់បាន១៣នាក់ ប៉ុន្តែឥឡូវខ្ញុំមិនទាន់បញ្ជាក់មូលហេតុទេ ខ្ញុំរវល់ជាប់ប្រជុំ»។

ចំណែកមនុស្ស៣៧នាក់ទៀត ក្រុមសមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា មានអ្នកខ្លះទៅផ្ទះ និងខ្លះទៀតរត់ទៅតាមមិត្តភ័ក្ត។ ករណីនេះ លោកថា សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ពួកគេយកមកមណ្ឌលវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ