មន្ត្រី​៩​រូប​​ទៀត​​ត្រូវ​​បាន​​តែង​តាំង​​ជា​​ថ្នាក់​ដឹក​នាំ​​ជាន់​ខ្ពស់​​ក្រសួង​​ប្រៃស​ណីយ៍​ និង​​ទូរគ​មនា​គមន៍​

ពលរដ្ឋបើកបរយាន្តយន្តឆ្លងកាត់​​អគារ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលស្ថិតនៅតាម​មហាវិថី​ព្រះមុនីវង្ស។ (រូបភាព៖ ជន ចាន់រ៉ែន)

មន្ត្រី៩នាក់​ទៀត ត្រូវ​បាន​តែងតាំង​ជាម​ន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បន្ថែម​ទៅ​មន្ត្រី​ជាន់ខ្ពស់​ដ៏​ច្រើន​នៅ​ក្រសួង​មួយ​នេះ។

ក្នុង​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី១៩ ខែវិច្ឆិកា ព្រះមហាក្សត្រ សម្រេច​ព្រះ​បរមនាថ នរោត្ដម សីហ​មុនី បាន​ត្រាស់​បង្គាប់​តែងតាំង​មន្ត្រី៣រូបជារ​ដ្ឋ​លេខាធិការ មន្ត្រី៤រូបជា​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ​មន្ត្រី២រូប​ទៀត​ជា​ថ្នាក់ដឹកនាំ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា។

ព្រះមហាក្សត្រ​កម្ពុជា បាន​ត្រាស់​បង្គាប់​តែងតាំង​មន្ត្រី​ជាន់ខ្ពស់​ទាំងនេះ​ទៅតាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការតែងតាំង​មន្ត្រី​ជាន់ខ្ពស់​បន្ថែម​នេះ នាំ​ឱ្យ​ចំនួន​រដ្ឋលេខាធិការ​នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កើនឡើង​ដល់​ចំនួន១៤រូប អនុរដ្ឋ​លេខាធិការ​កើនឡើង​ដល់​ចំនួន២១រូប​ សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី៦នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ