អ្នក​ជំងឺ​​ម្នាក់​ជា​សះ​ស្បើយ​​ពី​ជំងឺ​កូវីដ​១៩ និង​មិន​មាន​ករណី​ឆ្លង​​ថ្មី

ប្រជាពលរដ្ឋ មកទទួលសេវាព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងក្រុងភ្នំពេញ នាថ្ងៃទី ៣០ តុលា ២០១៩ (រូបភាព៖បញ្ញា ឆពណ្ណ)​

ក្រសួងសុខាភិបាល ឱ្យ​ដឹងថា មានករណីជាសះស្បើយ​ជំងឺកូវីដ​១៩​ម្នាក់​ ជាបុរសជនជាតិ​ឥណ្ឌា ដែលធ្វើឱ្យចំនួន​អ្នក​នៅសម្រាកព្យាបាលជំងឺនេះ នៅសល់​១០នាក់​ទៀត។

សេចក្តីជូនដំណឹងរបស់​ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​ឱ្យ​ដឹងថា អ្នកជាសះស្បើយ​ពីជំងឺកូវីដ​១៩នោះ ជាបុរសជនជាតិឥណ្ឌា អាយុ៣៣ឆ្នាំ បាន​ធ្វើដំណើរ​មក​ពីប្រទេសឥណ្ឌា មកដល់កម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពីមន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត។

ក្រសួងបន្តថា មិនមាន​ករណីវិជ្ជមានវីរុស​កូវីដ១៩ថ្មីនោះទេ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមក្រសួង​សុខាភិបាល គិត​ត្រឹម​ម៉ោង៧ព្រឹក ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នក​ឆ្លងជំងឺកូវីដ​១៩ សរុបចំនួន៣០៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ​ចំនួន២៩៦នាក់ និង​អ្នក​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ