ក្រសួងឱ្យ​​បិទ​​​​​រោងភាពយន្ត រោង​សម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេសជា​បណ្តោះអាសន្ន​

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឱ្យ​បិទដំណើរការជាបណ្តោះអាសន្ន នូវរោង​ភាពយន្ត រោង​សម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស ដើម្បីចូលរួម​ទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ-១៩ ក្នុងសហគមន៍។

សេចក្តីជូនដំណឹងរបស់​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ឱ្យដឹងថា ក្រសួងសម្រេចឱ្យ​ផ្អាក​ការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការ​នូវ​រោង​ភាពយន្ត និងរោង​សម្តែង​សិល្បៈគ្រប់​ប្រភេទទូទាំង​ប្រទេស រយៈពេល​២សប្តាហ៍ជាបណ្តោះអាសន្ន ដោយ​អនុវត្ត​ចាប់​ពីថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះទៅ។

ក្រសួងបន្តថា ប្រធានមន្ទីរវប្បធម៌រាជធានី-ខេត្ត សាធារណជន សមាគម​មគ្គុទេស្ទក៏ទេស​ចរណ៍ ទីភ្នាក់​ងារ​​​ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និង​​ភ្ញៀវទេសចរជាតិ-អន្តរជាតិ អនុវត្ត​តាមការជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែល​រាជរដ្ឋាភិបាល បាន​សម្រេចផ្អាកជាបណ្តោះអាសន្ន​នូវ​រោងភាពយន្ត រោង​សម្តែងសិល្បៈ និងសារមន្ទីរ ក្រោយពីកម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ កាលពីអំឡុងខែមីនា ឆ្នាំ២០២០ និងក្រោយមានព្រឹត្តិការណ៍៣វិច្ឆិកា ដែលរកឃើញមានករណីឆ្លងជំងឺកូវីដ​១៩ ពីរដ្ឋមន្ត្រីការបរទេស​ហុងគ្រី ដែលបាន​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ