បទ​សម្ភាសន៍​៖​ ការ​​ផ្ដល់​​ជំនួយ​​សាច់​ប្រាក់​​តាម​​ប្រព័ន្ធ​​អេឡិច​ត្រូនិច​ ជា​​យន្តការ​​កាត់​បន្ថយ​​ភាព​​ស្មុគស្មាញ​និង​​មាន​​តម្លា​ភាព​​

ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្លាស់ទីទៅរកទីទួលសុវត្ថិភាពក្រោយរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អង្គការ​ជំនួយ​របស់​វិហារ​ដាណឺម៉ាក (DCA​) កាលពី​ម្សិលមិញ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពី​ភាព​ជោគជ័យ​នៃ​ការ​ផ្ដល់​ជំនួយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ទៅ​ឱ្យ​អ្នករងគ្រោះ​ដោយសារ​ទឹកជំនន់​កាលពី​ពេលកន្លងទៅ។

ខុសពី​ការ​ផ្ដល់​ជំនួយ​មុន​ៗ ការ​ផ្ដល់​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិច​នេះ ​ត្រូវ​បាន DCA វាយតម្លៃ​ថា​ ទទួល​បាន​ជោគជ័យ​រហូតដល់១០០ភាគរយ កាត់បន្ថយ​ភាព​ស្មុគស្មាញ មាន​តម្លាភាព​ថវិកា និង​មាន​គណនេយ្យ​ភាព​ទៀតផង។ 

ចង់​ដឹង​ថា ​តើ​ការ​ផ្ដល់​ប្រាក់ជំនួយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​នេះ DCA ធ្វើ​យ៉ាងដូចម្ដេច​?

សូម​លោកអ្នក​នាង​ទស្សនា​បទសម្ភាសន៍​រវាង​អ្នកយកព័ត៌មាន VOD លោក ហ៊ុន សិរី​វឌ្ឍន៍ ជាមួយ​អ្នកសម្របសម្រួល​កម្មវិធី​ទទួលបន្ទុក​ការប្រែប្រួល​អាកាសធាតុ និង​ឆ្លើយតប​គ្រោះមហន្តរាយ​ នៃ​អង្គការ DCA លោក ណុប ប៉ូលី​ន ដូចតទៅ៖

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ