សិស្ស​​ថ្នាក់​​ទី​៩​និង​​ទី​១២​ទាំង​អស់​​ជាប់​​ជា​ស្ថាពរ​​ដោយ​​គ្មាន​​ការ​កំណត់​​និទ្ទេស​

សិស្សមើលឈ្មោះប្រលងមធ្យមសិក្សាទុតិយភូមិ សម័យប្រលងខែ សីហា ២០១៨។

​ក្រសួង​អប់រំ​ប្រកាស​ឱ្យ​សិស្ស​ថ្នាក់​ទី៩និង​ទី១២ ក្នុង​ឆ្នាំ​សិក្សា២០១៩​-២០២០នេះ ជាប់​ទាំងអស់​ដោយ​គ្មាន​ការកំណត់​និទ្ទេស​អ្វី​ទាំងអស់។ 

តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​អប់រំ​ យុវជន និងកីឡា​ ដែល​ចេញ​នៅ​ថ្ងៃនេះ ការ​ឱ្យ​សិស្ស​ថ្នាក់​ទី៩និង​ទី១២ដែល​បាន​ចុះឈ្មោះ​ប្រឡង​ទាំងអស់​ជាប់​ជាស្ថាពរ​ ធ្វើឡើង​តាម​អនុសាសន៍​របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ ​បាន​ប្រកាស​ឱ្យ​សិស្ស​ថ្នាក់​ទី១២ទូទាំង​ប្រទេស​ជាប់​ដោយ​ស្វ័យប្រវត្តិ​ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​ប្រឡង ដោយ​លោក​ថា​ ដើម្បី​ការពារ​កុំឱ្យ​មានការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ