លោកអ្នកប្រហែលជានៅចាំនៅឡើយទាក់ទងនឹងការបាត់ខ្លួនលោក វ៉ាន់ចាឡើម សាត់សាកសិទ្ធិ ដែលការបាត់ខ្លួននេះហើយជាដើមហេតុចម្បងមួយដែលបង្កឱ្យប្រជាជនថៃផ្ទុះបាតុកម្មដល់សព្វថ្ងៃ។
កាលពីចុងខែវិច្ឆិកាកន្លងទៅ បងស្រីរបស់លោក គឺអ្នកស្រី សិទ្ធីណាន់ សាត់សាកសិទ្ធិ បានមកប្រទេសកម្ពុជា ហើយ VOD ក៏បានធ្វើបទសម្ភាសន៍មួយជាមួយអ្នកស្រីផងដែរ។
តាមបទសម្ភាសន៍នេះ បងស្រីលោក វ៉ាន់ចាឡើម បានប្រាប់ពីរឿងហេតុមួយចំនួនមុនការបាត់ខ្លួនលោក វ៉ាន់ចាឡើម ក្នុងនោះអ្នកស្រីក៏បានបញ្ជាក់ពីព្រឹត្តិការណ៍ដែលលោក ចាឡើម ត្រូវចាប់ខ្លួននៅកម្ពុជាផងដែរ។









