ក្រសួងអប់រំអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសកម្មភាពខាងកីឡា និងការហាត់ប្រាណ

ទិដ្ឋភាពនៅពីមុខច្រកចូលពហុកីឡដ្ឋានអូឡាំពិក កាលពីឆ្នាំ២០១៧។ (ហ៊ុន សិរីវឌ្ឍន៍)

ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​សកម្មភាព​កីឡា និង​ការ​លេង​កីឡា​ដើម្បី​សុខភាព ដែល​ការ​សម្រេច​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​ការ​បិទ​បញ្ចប់​នៃ​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍។

ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​អនុញ្ញាត​ឱ្យ​អនុញ្ញាត​ឱ្យ​បើក​ដំណើការ​ឡើង​វិញ​នូវអាជីវកម្ម​ក្លឹប​ហាត់​ប្រាណ ការ​លេង​កីឡា​ដើម្បី​សុខភាព ការ​ប្រកួត​កីឡា​អាជីព និង​ការ​ប្រមូល​ហ្វឹក​ហាត់​របស់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​សម្រាប់​ឈាន​ទៅ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣១​នៅ​ឆ្នាំ​ក្រោយ​ដែល​គ្រោង​ធ្វើ​នៅ​វៀតណាម និង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា។

បើ​ទោះបី​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​ក្ដី ក្រសួង​បាន​ក្រើន​រំឭក​ឱ្យ​អនុវត្ត​តាម​វិធានការ​សុវត្ថិភាព​សុខភាព​ដែល​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល ដូចជា រក្សា​គម្លាត រក្សា​អនាម័យ​ជា​ប្រចាំ​ជាដើម។

ក្រសួង​អប់រំ​បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​បិទបញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​២៨​វិច្ឆិកា​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ។

មនុស្ស ៤១​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​ពួកគេ​ពាក់​ព័ន្ធ​នឹង​ករណី​ឆ្លង​ក្នុង​សហគមន៍ ដែល​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​កន្លង​មក​នេះ។ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា អ្នក​ជំងឺ ៣៩​នាក់​ក្នុង​ចំណោមអ្នក​ឆ្លង​សហគមន៍ ៤១​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ ខណៈ​អ្នក​ជំងឺ ២​នាក់​ទៀត កំពុង​បន្ត​ស្ថិត​ក្រោម​ការ​ព្យាបាល​​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ