តុលាការ​ខេត្ត​កំពត​ ឱ្យ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​សំណុំ​រឿង​បាក់​អគារ​នៅ​ខេត្ត​កែប​

ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រុមការងារ​ជួយ​ជនរងគ្រោះ​ក្រោយ​មាន​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃទី០៣ ខែមករា។ (ជន ចាន់​រ៉ែ​ន)

សាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃពុធនេះ បានសម្រេច​ឱ្យ​ស៊ើបអង្កេតឡើងវិញលើសំណុំរឿង​បាក់រលំអគារកម្ពស់៧ជាន់​ នៅខេត្តកែប កាលពីមួយ​ឆ្នាំមុន។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់រលំអគារមួយកន្លែង ស្ថិតនៅក្បែរវត្តសមាធិ ក្រុងកែប ខេត្តកែប បណ្តាល​ឱ្យ​មនុស្ស​៣៦នាក់ស្លាប់ ក្នុងនោះមានកុមារ៦នាក់ និងបណ្តាលឱ្យមនុស្ស២៣នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។

នៅព្រឹកនេះ តុលាការខេត្តកំពត បានប្រកាសសេចក្តីសម្រេចនៅចំពោះមុខ​​​មេធាវី​តំណាងជនរងគ្រោះ​ចំនួន៤រូប និងជនរងគ្រោះ៥រូប ប៉ុន្តែអវត្តមានម្ចាស់សំណង់អគារ។

នៅចំពោះមុខអ្នកចូលរួម ចៅក្រមសាលាដំបូងខេត្តកំពត លោក ម៉ែន វណ្ណៈ បាន​ប្រកាសឱ្យ​មានការស៊ើបអង្កេតឡើងវិញលើសំណុំរឿងនេះ។

ចំណែកជនរងគ្រោះដែលចូលរួមស្តាប់​ការ​សម្រេច​ក្តីលើសំណុំរឿងនេះ បាន​ស្នើ​ឱ្យតុលាការពន្លឿននីតិវិធី ដើម្បីឱ្យ​ពួកគាត់ទទួលបាននូវយុត្តិធម៌ឆាប់ៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ