ក្រសួងសុខាភិបាលរកឃើញពលករខ្មែរចំនួន៣នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩ ដែលនាំឱ្យកម្ពុជារកឃើញអ្នកឆ្លងជំងឺនេះកើនដល់៤៣៩នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ ឱ្យដឹងថា អ្នកឆ្លងកូវីដទាំង៣នាក់នោះ ស្រុកព្រះស្តេច ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ធ្វើដំណើរមកពីប្រទេសថៃ។
ក្រសួងបន្ថែមថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ ដែលជាពលករខ្មែរមកពីថៃ បានជាសះស្បើយផងដែរ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៣៩នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន៣៨៥នាក់ និងអ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥៤នាក់៕