សំរាមជិត៣០តោនត្រូវបានប្រមូលចេញពីស្ទឹងសៀមរាប

សកម្មភាពប្រមូលសំរាមនៅក្នុងស្ទឹងសៀមរាប។ រូបពីក្រសួងពីក្រសួងបរិស្ថាន

អាជ្ញាធរសង្កាត់សៀមរាម ក្រុងសៀមរាបអះអាងថារយៈពេលជាងមួយឆ្នាំកន្លងមកមានសំរាមប្រមាណជិត៣០តោនត្រូវបានកាយចេញពីស្ទឹងសៀមរាបផ្នែកខាងក្រោម។

លោកម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានឱ្យដឹងថា អាជ្ញាធរបានសហការណ៍ជាមួយអង្គការមូលនិធិទំពាំងស្នងឬស្សីបើកយុទ្ធនាការសំអាតស្ទឹងសៀមរាបកាលពីថ្ងៃទី ២៨ ខែវិឆ្ឆិកាឆ្នាំ២០១៩ ដោយបានបញ្ចប់នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២១នេះ។

លោកបន្តថា បន្ទាប់ពីយុទ្ធនាការនេះត្រូវបានបញ្ជប់មានសំរាមចំនួន២៧តោនកន្លះត្រូវបានប្រមូលចេញពីស្ទឹងសៀមរាមផ្នែកខាងក្រោម ដោយថាសំរាមទាំងនោះគឺកើតចេញពីកង្វះការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

លោកម៉ៃ សាម៉េត៖«វា(សំរាម)ធ្លាក់មកតាំងពីលើមក ធ្លាក់មកពីសង្កាត់ខាងលើមក សង្កាត់សាលាកំរើក សង្កាត់ស្លរក្រាមពីខាងលើមក អណ្តែតមក។មួយចំនួន ជាប់នឹងអាងក្រពើ ពេលខែវស្សាវាធ្លាក់មកពេលបើកអាងក្រពើ។ មួយចំនួនធំគឺប្រជាពលរដ្ឋដែលមិនទាន់មានការយល់ដឹងគាត់ចេះតែបោះចូលក្នុងស្ទឹង។»

ចៅសង្កាត់រួបនេះបានបន្ថែមថា ក្នុងកំឡុងពេលយុទ្ធនារនេះលោកបានគៀងគរប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យចុះប្រមូលសំរាមក្នុងស្ទឹងដោយមានរៀបចំផែនការជាប្រចាំខែ ​និងបានប្រើប្រាស់នូវគ្រឿងចក្រដើម្បីកាយសំរាមទាំងនោះចេញ។

លោកម៉ៃ សាម៉េត៖«យើងដាក់ផែនការប្រចាំខែក្នុងខែនីមូយៗប្រមូលកម្លាំងធ្វើទាំងប្រជាពលរដ្ឋ ទាំងលោកគ្រូអ្នកគ្រូសិក្សានុសិស្ស។ប្រើដោយទូក ប្រមូលដោយដៃ ប្រមូលដោយដាក់មោងអូសឡើងអត់រួចទេ ប្រើគ្រឿងចក្រអេស្កាវាទ័រកាយឡើងមកលើគោក។ជាមួយគ្នានោះយើងបានបំផុសអាជីវករព្រះសង្ឃដើម្បីឱ្យលោកជួយជាថវិការជួលគ្រឿងចក្រឱ្យកាយឡើងមកលើគោលបើមិនចឹងទេកាយអត់ឈ្នះទេ។

ពលរដ្ឋរស់នៅភូមិអារញ្ញ ក្នុងសង្កាត់សៀមរាប លោកមួង​ មាន បាននិយាយថា បន្ទាប់ពីមានការសម្អាតសំរាមក្នុងស្ទឹងសៀមរាមរួចមក លោកសង្កេតឃើញមិនមានសំរាមច្រើនដូចមុនទៀតនោះទេ ។

លោកមួង​ មាន៖« កាលពីមុនមានថង់ប្លាស្ទិចវានៅអណ្តែតពេញស្ទឹងដល់ពេលឥឡូវយើង ឩបករណ៍ដាក់ស្ទាក់ឃើញប្រមូលទៅ ឃើញស្រលះអស់ជ្រះ អស់ប្រហែលជាជិត៨០ភាគរយខ្ញុំសង្កេតមើលនៅតាមដងស្ទឹងសៀមរាបហ្នឹងផ្នែកខាងក្រោម»។

ប្រធានអង្គការមូលនិធិទំពាំងស្នងឬស្សីលោក ស៊ា សុផល មានប្រសាសន៍ថា អង្គការរបស់លោកនឹងបន្តសហការណ៍ជាមួយអាជ្ញាធរដោយអប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹងបន្ថែមពីការចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

លោក ស៊ា សុផល៖«យើងមានយុទ្ធការអប់រំតាមផ្ទះ តាមសាលារៀន តាមវត្តអារាមទាក់ទងជាមួយប្លាស្ទិចជាមួយបរិស្ថានគឺអប់រំឱ្យប្រជាពលរដ្ឋចេះញែកទុកដាក់សំរាមបានត្រឹមត្រូវ។ហើយបញ្រាបនូវចំណេះដឹង និងបទដ្ឋានគតិយុត្តមួយចំនួនដែលទាក់ទងទោសទណ្ឌការផាកពិន័យចំពោះជនណាដែលប្រព្រឺត្តបទល្មើសយកសំរាមទៅបោះចោលក្នុងស្ទឹង។មានធ្វើស្លាកសញ្ញាមួយចំនួនទៀត និងឃោសនាផ្សព្វផ្សាយដោយប្រើវិធីសាស្រ្តផ្សេងៗ តាមឃោសនសព្ទ មានមេក្រូចុះផ្សព្វផ្សាយតាមផ្ទះផងអញ្ជឹងទ។»

បើតាមចៅសង្កាត់សៀមរាប លោក ម៉ៃ សាម៉េតបញ្ជាក់ថា ក្រោយពីយុទ្ធនាសំអាតស្ទឹងសៀមរាបត្រូវបានបញ្ចប់អាជ្ញាធរនឹងបន្តរៀបចំវិធានការឱ្យមានការផាកពិន័យ និងបង្កើនសេវាប្រមូលសំរាមបន្ថែមឱ្យទៅដល់ផ្ទះប្រជាពលរដ្ឋដើម្បីធានាឱ្យមានការគ្រប់គ្រងសំរាមបានត្រឹមត្រូវផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ