ជន​បរទេស​៣​នាក់​​ដែល​​ចូល​​កម្ពុជា​​នា​​ដើម​ខែ​​នេះ​មាន​​វីរុស​​កូ​វីដ​១៩​បំប្លែង​​ខ្លួន​​ថ្មី​

ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​ពិសោធន៍​លើ​សំណាក​ជន​សង្ស័យ​ឆ្លង​មេរោគ​កូ​វីដ១៩ នៅ​មន្ទីរពិសោធន៍។ (នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​)

​ក្រសួងសុខាភិបាល បាន​រក​ឃើញ​ជនបរទេស៣នាក់ដែល​ចូល​មក​កម្ពុជា​នៅដើម​ខែកុម្ភៈ​នេះ វិជ្ជមាន​វីរុស​កូ​វីដ១៩ បំប្លែង​ខ្លួន​ថ្មី។ 

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាលដែល​ចេញ​នៅ​ថ្ងៃនេះ ឱ្យ​ដឹង​ថា ករណី​វិជ្ជមាន​កូ​វីដ១៩បំប្លែង​ខ្លួន​ថ្មី កើតមាន​លើ​បុរស​ជនជាតិ​ឥណ្ឌា ​វ័យ២៨ឆ្នាំ និង​ស្រ្តី​ជនជាតិ​ឥណ្ឌា វ័យ២៣ឆ្នាំ ដែល​ពួក​គេ​ទាំង២នាក់បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា កាត់តាម​សិង្ហ​បុរី ហើយ​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ។ 

ករណី​មួយទៀត ក្រសួង​ថា កើតឡើង​លើ​ស្រ្តី​ជនជាតិ​ចិន ​វ័យ២៦ឆ្នាំ ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​ចិន កាត់តាម​កូរ៉េ​ខាងត្បូង និង​បាន​មកដល់​កម្ពុជានៅ​ថ្ងៃទី៧ ខែកុម្ភៈ។ 

ក្រសួងសុខាភិបាលឱ្យ​ដឹង​បន្ថែម​ថា ពួក​គេ​ទាំង៣នាក់ស្នាក់នៅ​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ។ 

គិត​ត្រឹម​ថ្ងៃនេះ អ្នកមាន​ជំងឺ​កូ​វីដ១៩ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា មាន​ចំនួន៤៨២នាក់ គិត​ទាំង​ជនបរទេស៣នាក់ដែល​ទើប​រក​ឃើញថា​មាន​វីរុស​កូ​វីដ១៩បំប្លែង​ខ្លួន​ថ្មីនេះ ហើយ​ក្នុង​នោះ ព្យាបាល​ជាសះស្បើយ​ចំនួន៤៦៩នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ