កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ-១៩​ថ្មី​ជិត​២០០​នាក់​បន្ថែម​ទៀត​

ក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១៧៨នាក់បន្ថែមទៀត ដែលជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ និងជាពលករខ្មែរមកពីថៃ ខណៈអ្នកជាសះស្បើយមាន​ចំនួន៣៨នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកវិជ្ជមានកូវីដ-១៩ថ្មីក្នុងព្រឹត្តិការណ៍សហគមន៍ មានចំនួន១៧៧នាក់ ដែលជាអ្នករស់នៅខេត្តកំពង់ស្ពឺ ស្វាយរៀង តាកែវ សៀមរាប កណ្តាល​ ត្បូងឃ្មុំ និងរាជធានីភ្នំពេញ។

ចំណែកអ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់ទៀតជាពលករខ្មែរមកពីប្រទេសថៃ ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ហើយបច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រៅពីអ្នកឆ្លង ក៏មានអ្នកជាសះស្បើយពីជំងឺនេះចំនួន៣៨នាក់ផងដែរ។

បើតាមក្រសួងសុខាភិបាល គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ព្រឹក​ថ្ងៃទី១៤ ​ខែមេសា ឆ្នាំ២០២១ កម្ពុជា​រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់​៤ ៣៣៧នាក់ ក្នុងនោះ ស្លាប់ចំនួន៣៥នាក់ ខណៈអ្នកឆ្លងទូទាំងប្រទេសសរុប៤ ៨៧៤នាក់ ក្នុងនោះ​ព្យាបាលជាសះស្បើយ២ ២៩០នាក់ និងកំពុងសម្រាកព្យាបាល២ ៥៤៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ